Thursday, October 22, 2009

-គោលការណ៍១០ខ របស់គណបក្ស សម រុង្សី

១-បំបាត់រាល់អំពើហឹង្សាក្នុងសង្គម ដើម្បីធានាសន្តិសុខពេញលេញ ជូនប្រជាពលរដ្ឋគ្រប់រូប និងសន្តិភាពពិតប្រាកដជូនប្រទេសជាតិ​។


២-ការពារនិងលើកតំកើងសិទ្ធិមនុស្ស ដូចមានចែងដោយអង្គការ សហប្រជាជាតិ ហើយ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យសេរី ឲបានត្រឹមត្រូវ​ និងពិតប្រាកដ​។


៣-បំបាត់អំពើពុករលួយគ្រប់បែបយ៉ាង ជាពិសេស រៀបចំប្រព័ន្ធតុលាការឡើងវិញ ឲមានភាពស្អាតស្អំ ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ​​។


៤-លើកតំកើងយុត្តិធម៌ ដោយជួយអ្នកក្រីក្រឲមានជីវភាព សមរម្យ និងថ្លៃថ្នូរ តំឡើងប្រាក់ខែជូន​អ្នកធ្វើការ​គ្រប់រូប ហើយជួយប្រជាពលរដ្ឋទាំងអស់ ឲមានលទ្ធភាពស្មីគ្នាក្នុងការកសា អនាគតរបស់​ខ្លួនរៀងៗខ្លួន​។


៥-ធានាអព្យាក្រឹត្យភាព នៃរដ្ឋបាលសាធារណៈ (គឺអំណាចទូទៅ គ្រប់ជាន់ថ្នាក់) ឲមានភាព​ឯករាជ្យ ពីរាល់គណបក្សនយោបាយ​ដើម្បីបំរើប្រជារាស្រ្ត​ ដោយមិនប្រកាន់បក្សពួក​។


៦-អនុវត្តកំណែទំរង់ភូមិបាល (គឺការរៀបចំប្រព័ន្ធគ្រប់គ្រងដីធ្លីឡើងវិញ) ដើម្បីការពារសិទ្ធិ​របស់ប្រជារាស្រ្ត ហើយចែកចាយដីធ្លី នៅទំនេរ ឬកាន់កាប់ដោយជនពុករលួយ និងឈ្មួញទុច្ចរិត ធ្វើយ៉ាងណាឲប្រជាកសិករគ្រប់រូប មានស្រែចំការធ្វើគ្រប់គ្រាន់ ដើម្បីចិញ្ចឹម ជីវិតហើយធ្វើយ៉ាងណា​ឲប្រជាពលរដ្ឋគ្រប់គ្រួសារមានទីជំរក សមរម្យ។


៧-ការពារព្រំដែនប្រទេសកម្ពុជា ក្នុងឆន្ទៈមោះមុត ធានាបូរណភាពទឹកដីឲបានពេញលេញ។


៨-ដោះស្រាយបញ្ហាអន្តោប្រវេសន៍ គឺជនបរទេស​​ ដែលមករស់នៅលើទឹកដី ដោយខុស​ច្បាប់។


៩-បញ្ឈប់ការកាប់បំផ្លាញព្រៃឈើ ហើយការពាររាល់សម្បត្តិធម្មជាតិ (ដូចជាមច្ឆាជាតិ)​និង​ទ្រព្យសម្បត្តិវប្បធម៌ (ដូចជា ប្រាសាទបូរាណ) របស់ប្រទេសជាតិឲបានគង់វង្ស ។


១០-ពិនិត្យឡើងវិញ និងកែតំរូវកិច្ចសន្យា រវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុន ឯកជន​ទាំងឡាយណាដែលមិនស្របច្បាប់ អយុត្តិធម៌ចំពោះប្រជារាស្រ្ត ឬមិនបំរើផលប្រយោជន៍ជាតិ។